អ៊ីអេមខេសថ៍ អេសធីធីស៊ី ស៊ីភីឌី

ការផ្លាស់ប្តូរ និងបណ្តុះផ្នត់គំនិតរបស់គ្រូបង្រៀន​ដើម្បីនិរន្តរភាព

ចូលរួមសិក្ខាសាលាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដោយផ្ទាល់

រកមើលកម្មវិធីសិក្ខាសាលាដែលនៅជិតអ្នក ហើយដាក់ពាក្យស្នើសុំ

Seminar Date

11/24/2025

7:30 ព្រឹក
- 4:30 ល្ងាច

Kandal : Practical Lower Secondary School STEM Teachers

We are pleased to announce that the EMCAST STTC CPD Program will be held in Kandal province on the 24th November. The theme of the seminar is 'Continuing Professional Development (CPD) for Teachers in STEM Education' with a focus on “Competency-Based Learning”.

Seminar Date

11/27/2025

7:30 ព្រឹក
- 4:30 ល្ងាច

Prey Veng : Practical Lower Secondary School STEM Teachers

We are pleased to announce that the EMCAST STTC CPD Program will be held in Prey Veng province on the 27th November. The theme of the seminar is 'Continuing Professional Development (CPD) for Teachers in STEM Education' with a focus on “Competency-Based Learning”.

ចក្ខុវិស័យ

ស្របទៅតាមទិសដៅវិស័យអប់រំនៅកម្ពុជាសម្រាប់ឆ្នាំ​២០៣០ ចក្ខុវិស័យរបស់យើងគឺការផ្តល់សក្តានុពលដល់អ្នកអប់រំកម្ពុជា ។
យើងមានគោលបំណងផ្តល់ជូនគ្រូបង្រៀនកម្ពុជានូវចំណេះដឹង និងឧបករណ៍សំខាន់ៗមួយចំនួនជាជំនួយក្នុងការណែនាំសិស្សានុសិស្សឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការសិក្សា ហើយទទួលបាននូវលទ្ធផលសិក្សាល្អពោរពេញដោយសមត្ថភាពនាពេលអនាគត។

យើងប្តេជ្ញាចិត្តក្នុងការគាំទ្រ ការលើកកម្ពស់សកម្មភាព អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន លើកទឹកចិត្តឱ្យមានការចូលរួមសហការ ចែករំលែកបទពិសោធក្នុងសហគមសិក្សាតាមសាលារៀនរវាងគ្រូបង្រៀន និងគ្រូបង្រៀន។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ យើងនឹងបន្តឆន្ទៈក្នុងការជម្រុញឱ្យមានការផ្លាស់ប្តូរឱ្យមានផលជះជាវិជ្ជមានសម្រាប់សាលារៀន និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។ 

បេសកកម្ម

1.

បណ្តុះបណ្តាលគ្រូឱ្យជ្រាបច្បាស់អំពីការសិក្សាផ្តោតលើសមត្ថភាព និងបញ្ចូលការបង្រៀនផ្តោតលើតម្រូវការសិស្ស ប្រកបដោយប្រសិទ្ធិភាព។

2.

បំប៉នគុណវុឌ្ឍិគ្រូក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យអប់រំ និងធ្វើឱ្យគ្រូមានសមត្ថភាពក្នុងការសម្របសម្រួល និងចែករំលែកបទពិសោធចំណេះដឹងគរុកោសល្យទៅកាន់សហសេវឹក និងគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា។

3.

គាំទ្រគ្រូបង្រៀនឱ្យបន្តដឹកនាំសកម្មភាពការអភិវឌ្ឍវិជ្ជាជីវៈការអប់រំស្ទែមដោយស្វ័យភាពនៅក្នុងសាលារៀនរបស់ខ្លួន ។

កម្មវិធីរបស់យើង

យើងបណ្តុះនូវទម្លាប់អភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនពេញមួយជីវិត ដោយផ្តល់ការគាំទ្រតាមរយៈកម្មវិធីបណ្តុះបណ្តាលជាច្រើនលើវិធីសាស្ត្របង្រៀនថ្មីៗ និងការអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀន។

​សិក្ខាសាលា​ដោយផ្ទាល់ និងតាមអនឡាញ

លោកគ្រូ-អ្នកគ្រូសិក្សាអំពីវិធីសាស្រ្តការបង្រៀនថ្មីនៃគំរូថ្នាក់រៀនត្រឡប់ និងស្វែងយល់បន្ថែមអំពីការសិក្សាផ្ដោតលើសមត្ថភាព។

ទម្រង់នៃការអភិវឌ្ឍវិជ្ជាជីវៈក្នុងសាលា និង ការអភិវឌ្ឍវិជ្ជាជីវៈ តាមតំបន់

គ្រូបង្រៀនដែលបានទទួលស្គាល់ជាឯកអគ្គរាជទូតស្ទែមចែករំលែកអំពីការប្រើប្រាស់គំរូថ្នាក់រៀនត្រឡប់ និងការសិក្សាផ្តោតលើសមត្ថភាពទៅកាន់សហសេវឹករបស់ខ្លួន។

គំរូថ្នាក់រៀនត្រឡប់

យើងជួយគ្រូ ឱ្យទទួលបានជោគជ័យក្នុងការអនុវត្តគំរូថ្នាក់រៀនត្រឡប់ជាមួយសិស្ស និងស្វែងរកករណីសិក្សាដែលសក្តិសមសម្រាប់សាលារៀនក្នុងតំបន់

ប្រព័ន្ធក្រេឌីតរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែម

ស្របតាមប្រព័ន្ធក្រេឌីតនៃការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់ក្រសួងអប់រំ​ យុវជន និងកីឡា យើងក៏មានការផ្តល់ក្រេឌីតជូនដល់លោកគ្រូ-អ្នកគ្រូ ដែលចូលរួមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់យើងផងដែរ។

សូមមើលវីដេអូ
អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែម

ដំណាក់កាលនៃកម្មវិធីបណ្តុះបណ្តាល STTC CPD

01.

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែមដោយផ្ទាល់

ស្វែងយល់ | ទទួលបានចំណេះដឹង | អនុវត្ត

02.

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែមតាមអនឡាញសម្រាប់ការអនុវត្ត

ដាក់ពាក្យស្នើសុំ | អនុវត្ត | ក្លាយជាឯកអគ្គរាជទូតស្ទែម

03.

ការបណ្តុះបណ្តាលដោយគ្រូបង្រៀន

សកម្មភាពអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដំណើរការដោយឯកអគ្គរាជទូតស្ទែម

04.

ការផ្សព្វផ្សាយ

ការផ្សព្វផ្សាយអំពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំតាមតំបន់ទូទាំងប្រទេស

STEM Ambassadors

ធ្វើការបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈជាមួយគ្រូ

គ្រូបង្រៀនដែលទទួលស្គាល់ជាឯកអគ្គរាជទូតស្ទែមដោយជោគជ័យ អាចចែករំលែកចំណេះដឹង និងបទពិសោធជូនគ្រូផ្សេងទៀតដោយស្នើសុំបើកសិក្ខាសាលាបន្តទៅកាន់គ្រូចន្លោះពី ៥នាក់ ទៅ ១០នាក់ ហើយបង្កើតជាសហគមគ្រូបង្រៀនប្រចាំសាលាតែម្តង។

សាលា

0 +

គ្រូ

0 +

ឯកអគ្គរាជទូតស្ទែម

0 +

រូបភាព

អានអត្ថបទចុងក្រោយ

រកមើលកម្មវិធីសិក្ខាសាលាដែលនៅជិតអ្នក ហើយដាក់ពាក្យស្នើសុំ