តើគ្រូអាចស្ម័គ្រចិត្តចូលរួមវគ្គបណ្តុះបណ្តាលក្នុងគម្រោង STEP UP CPDបានដោយរបៀបណា?

ខែ​មេសា 25, 2025

ដើម្បីឆ្លើយតបកំណើនរបស់គ្រូបង្រៀននៅកម្ពុជាក្នុងការ អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ក្រុមការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែមហៅកាត់ថា(STTC) បានសហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា ក្រុមហ៊ុន EMCAST នៃសារធារណៈរដ្ឋកូរ៉េខាង ត្បូង វិទ្យាស្ថានជាតិអប់រំ(NIE) ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជូនគ្រូបង្រៀន គណិតវិទ្យា វិទ្យាសាស្រ្ត( រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) ព័ត៌មានវិទ្យា និងជូននាយក/នាយិកា នាយករង ទទួលបន្ទុកស្ទែម នៅតាមសាលាគោលដៅ ចំនួន775នាក់ មកពីសាលានៅក្នុងគម្រោង STEP-UP ( Science Technology Project in Upper Secondary School)ចំនួន​155​រួមបញ្ចូល ទាំងសាលាធនធាន សាលាបណ្តាញ និងសាលាបច្ចេកទេស។
តើអ្នកអាចចូលរួមបានតាមរបៀបណា?

រូបភាពបង្ហាញពី សកម្មភាពសិក្សាក្នុងវគ្គបណ្តុះបណ្តាល

គ្រូបង្រៀន​ និងគណៈគ្រប់គ្រងដូចដែលបានរៀបរាប់ខាងលើ មកពីសាលាគោលដៅ អាចស្វែងរកព័ត៌មានវគ្គសិក្សាតាមរយៈ​បណ្តាញទំនាក់ទំនងរបស់យើង Facebook Page: STEM Teacher Training Center ឬតាមរយៈគេហទំព័រ sttccpd.org ដោយគ្រាន់តែបំពេញ ព័ត៌មានចុះឈ្មោះ នោះក្រុមការងារនឹងទំនាក់ទំនងទៅផ្ទាល់។

ព័ត៌មានបន្ថែម៖ សូមទាក់ទងមក

-តេឡេក្រាម (+855) 14680701 

-​រៀងរាល់ម៉ោងធ្វើការ៖ ចន្ទ-សុក្រ ម៉ោង​8:00AM-12:00PM , 1:00PM-5:00PM