Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the unlimited-elements-for-elementor domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/wp-includes/functions.php on line 6121
ជំរុញការចូលរួមរបស់សិស្សជាមួយវីដេអូគោលគំនិតនិងសន្សំសំចៃពេលវេលាលើការអនុវត្តសន្លឹកកិច្ចការ – STTC CPD

ជំរុញការចូលរួមរបស់សិស្សជាមួយវីដេអូគោលគំនិតនិងសន្សំសំចៃពេលវេលាលើការអនុវត្តសន្លឹកកិច្ចការ

ខែ​ឧសភា 13, 2025

“តាមរយៈការអនុវត្តកន្លងមក ខ្ញុំបាទសង្កេតឃើញថាសិស្សរបស់ខ្ញុំមានការចូលរូមក្នុងការសិក្សា
ច្រើនជាងមុន ព្រោះពួកគាត់ស្វែងយល់ជាមុនតាមរយៈវីដេអូអន្ត ឬវីដេអូពិសោធន៍ផ្សេងៗ ថែមទាំងមានសន្លឹកកិច្ចការអនុវត្ត ងាយស្រួលធ្វើ អាចរៀនបានគ្រប់ទីកន្លែង និងចំណេញពេលវេលា។”  (Nhoun Seyhak, personal communication, n.d.)

បើទោះបីជាបានទទួលបានការណ្តុះបណ្តាល​ស្តីអំពី “ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀនលើការ អប់រំស្ទែម” តាំងពីឆ្នាំ២០២៣មែនពិត ក៏ទូតសុឆន្ទៈស្ទែម( STEM Ambassadors) នៅតែបន្តអនុវត្ត ​​ចំណេះដឹងដែលខ្លួនបានរៀនសូត្រទៅក្នុងការអនុវត្តការបង្រៀនជាក់ស្តែង ទាំងការប្រើប្រាស់វិធីសាស្រ្ត បង្រៀន ការដឹកនាំសិស្សពិសោធ និងអនុវត្តគំរូថ្នាក់រៀនត្រលប់( Flipped Learning )។ 

លោកគ្រូ ញោន សីហាក់ ជាគ្រូបង្រៀនកម្រិតឧត្តម ​ឯកទេសវិទ្យាសាស្រ្ត នៃវិទ្យាល័យខ្សាច់ស ក្នុងខេត្ត តាកែវ បានលើកឡើងតាមរយៈរបាយការណ៍ផ្ទាល់ខ្លួនរបស់ទូតសុឆន្ទៈស្ទែមថា លោកគ្រូទទួលបានជោគ ជ័យក្នុងការបង្រៀនតាមគំរូថ្នាក់រៀនត្រឡប់ លោកគ្រូបានស្វែងយល់អំពី​កម្មវិធីសិក្សាលំអិត មុនធ្វើកិច្ចតែងការបង្រៀន រៀបចំតេស្តនិងផែនការរង្វាយតម្លៃដោយផ្តោតលើលទ្ធផលរំពឹងទុកនៃមេរៀន ជាពិសេសការបង្កើតវីដេអូគោលគំនិតផ្តល់ឱ្យសិស្សបានសិក្សាមុនពេលមកដល់ក្នុងថ្នាក់។ សិស្សបានផ្តោតលើខ្លឹមសារមេរៀនច្រើនជាមុនព្រោះគ្រូបានផ្តល់សន្លឹកកិច្ចការ។ សិស្សមានពេលវេលាច្រើន ជាងមុននៅក្នុងថ្នាក់ដើម្បីវិភាគលើខ្លឹមសារមេរៀន ពន្យល់មិត្តភក្តិក្នុងក្រុមតូច និងដើរតួជាអ្នកពន្យល់ដ៏ល្អ​ ពួកគេមិនមែនមករៀនដោយគ្រាន់តែអង្គុយស្តាប់គ្រូតែម្យាងទៀតទេ គឺមានការចូលរួមយ៉ាងសកម្ម។