ការពង្រឹងការគាំទ្រដល់គ្រូបង្រៀនស្ទែមតាមរយៈថ្នាលSTTC និងកម្មវិធី​STTC Teacher App

ខែ​កញ្ញា 11, 2025

ក្នុងបរិបទការអប់រំដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់សម្រាប់គ្រូបង្រៀនគឺជាកត្តាសំខាន់។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះគ្រូបង្គោល(Core Trainer)កំពុងចាប់ផ្តើមបណ្តុះបណ្តា និងគាំទ្រគ្រូបង្រៀនស្ទែម ដោយផ្ទាល់ តាមរយៈកម្មវិធី STTC Teacher App។

វេទិកាថ្មីនេះត្រូវបានរចនាឡើង ដើម្បីផ្តល់នូវ ការគាំទ្រពេញលេញ មុនពេល អំឡុងពេល និងក្រោយពេលបណ្តុះបណ្តាល។ តាមរយៈការតភ្ជាប់គ្រូបង្រៀនជាមួយ Core Trainer របស់ពួកគេ ប្រព័ន្ធ STTC ធានាថា ការអភិវឌ្ឍវិជ្ជាជីវៈមិនមែនជាព្រឹត្តិការណ៍តែមួយលើកទេ ប៉ុន្តែជាដំណើរមួយបន្តបន្ទាប់។

តាមរយៈថ្នាលSTTC គ្រូ STEM អាចទទួលបាន មាតិកាបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលក្នុងការសិក្សា។ ខណៈពេលនោះ Core Trainer អាច៖

  • តាមដានវឌ្ឍនភាពសិក្សារបស់សិក្ខាកាមតាមប្រព័ន្ធអនឡាញ
  • ពិនិត្យ និងផ្តល់មតិយោបល់លើកិច្ចការផ្ទះ
  • វាយតម្លៃ និងដាក់ពិន្ទុកិច្ចការ
  • ផ្តល់ការណែនាំ និងការគាំទ្រតាមពេលវេលា

អត្ថប្រយោជន៍សម្រាប់គ្រូ STEM

ដោយមានការគាំទ្រយ៉ាងខ្លាំងពី Core Trainer តាមរយៈកម្មវិធី STTC Teacher App គ្រូ ST នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖

  • ការបង្ហាត់ និងការណែនាំបន្តបន្ទាប់: គ្រូមិនដែលនៅតែឯកោទេ ពួកគេមានអ្នកណែនាំទាំងមុន អំឡុងពេល និងក្រោយបណ្តុះបណ្តាល។
  • មតិយោបល់ផ្ទាល់ខ្លួន: កិច្ចការនិងការអនុវត្តបង្រៀនត្រូវបានពិនិត្យជាមួយមតិយោបល់ដើម្បីជួយឲ្យគ្រូរីកចម្រើន។
  • ងាយស្រួលចូលប្រើឯកសារសិក្សា: ធនធានបណ្តុះបណ្តាលអាចរកបានគ្រប់ពេលវេលា តាមប្រព័ន្ធអនឡាញ។
  • ការជឿជាក់ខ្ពស់ជាងមុន: ការគាំទ្របន្តបន្ទាប់ជួយបង្កើនទំនុកចិត្តក្នុងការអនុវត្តយុទ្ធសាស្រ្តបង្រៀន STEM។
  • លទ្ធផលបង្រៀនប្រសើរឡើង: ជាមួយនឹងការណែនាំ និងមតិយោបល់ទាន់ពេល គ្រូអាចនាំយកវិធីសាស្រ្តថ្មីៗចូលទៅក្នុងថ្នាក់។

តាមរយៈការរួមបញ្ចូលគ្នារវាងឧបករណ៍សិក្សាឌីជីថល និងការគាំទ្រពី Core Trainer កម្មវិធី STTC Teacher App បានបង្កើតប្រព័ន្ធគាំទ្រដែលមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ។ វិធីសាស្រ្តនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពគ្រូទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងបេសកកម្មជាតិក្នុងការកែលម្អ គុណភាពការអប់រំ STEM នៅកម្ពុជា។