ការបណ្តុះបណ្តាល STEPUP CPD ជំហានទីពីរ: ការគាំទ្រវិស័យអប់រំ STEM

ខែ​កុម្ភៈ 25, 2025

ក្រុមការងារក្នុងគម្រោងSTEPUP CPD ទីប្រឹក្សាជាតិ និងអន្តរជាតិ សិក្ខាកាមដែលជាគ្រូបង្គោល បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការពិនិត្យខ្លឹមសារឯកសារ ការសិក្សាមេរៀន និងចូលរួមយ៉ាងយកចិត្តទុកដាក់លើគ្រប់សកម្មភាពក្នុងអំឡុងពេលសិក្ខាសាលា។ នេះជាដំណាក់កាលទី២នៃការបណ្តុះបណ្តាល បេក្ខជនគ្រូបង្គោលសម្រាប់គម្រោងSTEPUP ក៏ជាការបញ្ចប់ការពិភាក្សាលើឯកសារស្នូលសម្រាប់បណ្តុះបណ្តាលបន្តទៅកាន់គ្រូស្ទែមផងដែរ។ពួកយើងបានចូលរួមសកម្មក្នុងសកម្មភាពសិក្ខាសាលាទាំងអស់ ដើម្បីធានាថាពួកយើងមានការរៀបចំឲ្យបានល្អសម្រាប់ការគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) សម្រាប់គ្រូបង្រៀនស្ទែមSTEM នៅសាលាគោលដៅ។

នេះគឺជាជំហានសំខាន់នៃការបណ្តុះបណ្តាលគ្រូបង្គោលក្នុងគម្រោងSTEPUP ជំហានទីពីរដើម្បីបំប៉នសមត្ថភាពមុនពេលបណ្តុះបណ្តាលគ្រូបន្ត ហើយយើងនឹងធ្វើការជ្រើសរើសយ៉ាងតឹងរឹងបំផុតដើម្បីធានាថាគ្រូបង្គោលរបស់យើង​ អាចមានសមត្ថភាពពេញលេញក្នុងការបណ្តុះបណ្តាល និងគាំទ្រគ្រូស្ទែមនៅកម្ពុជា។ បន្ទាប់ពីការចប់ការពិភាក្សាដ៏មានតម្លៃអំពីឯកសារសំខាន់ៗសម្រាប់ការបណ្តុះបណ្តាលគ្រូ STEM ពួកយើងនឹងអភិវឌ្ឍធ្វើការកែលំអបន្ត។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីស្តង់ដារគ្រូបង្គោលថ្នាក់ជាតិនៃវគ្គសិក្សា ចូលរួមក្នុងការរចនាវគ្គសិក្សា និងបង្កើតផែនការមេរៀនដែលទាក់ទាញ។

ការសហការនិងការរៀនសូត្រពីគ្នា គឺជាចំណុចសំខាន់របស់សិក្ខាសាលារបស់យើង។ ដោយការធ្វើការជាក្រុម ពួកយើងកំពុងបង្កើតបរិយាកាសដែលអាចឲ្យគ្រូបង្រៀនអភិវឌ្ឍខ្លួន សម្របសម្រួលការងារជាសហគមន៍វិជ្ជាជីវៈ និងធ្វើឲ្យយុទ្ធសាស្រ្តបង្រៀនរបស់ពួកគេកាន់តែប្រសើរ។ យើងរំពឹងទុកឲ្យឃើញការរីកចម្រើនរបស់អ្នកចូលរួម នៅក្នុងដំណើរឆ្ពោះទៅមុខលើការអប់រំ STEM តាមរយៈការបណ្តុះបណ្តាល STEPUP CPD! សូមរង់ចាំព័ត៌មានបន្ថែមអំពីដំណើរការនេះ!