Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the unlimited-elements-for-elementor domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/wp-includes/functions.php on line 6121
កម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃគម្រោង STEP UP CPD ដើម្បីលើកកម្ពស់ការអប់រំស្ទែមនៅកម្ពុជា – STTC CPD

កម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃគម្រោង STEP UP CPD ដើម្បីលើកកម្ពស់ការអប់រំស្ទែមនៅកម្ពុជា

ខែ​មីនា 28, 2025

នៅថ្ងៃទី១៦ដល់២០ ខែមីនា ឆ្នាំ២០២៥ គម្រោង STEP UP  បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល (Core Trainer) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការផ្តល់ការអប់រំស្ទែម (STEM – វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីគ្រូបង្គោល អ្នកគ្រប់គ្រងគម្រោង ទីប្រឹក្សាជាតិ​និងអន្តរជាតិ និងគ្រូឧទ្ទេសតំណាងEMCAST ។គម្រោង STEP UP CPD មានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោលឱ្យក្លាយជាអ្នកដឹកនាំស្នូលក្នុងការផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេសបង្រៀនទំនើបដល់គ្រូបង្រៀនស្ទែមនៅតាមសាលារៀននានា។ ក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលបានទទួលការបំពាក់ជំនាញទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលផ្តោតលើការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ។ ការបណ្តុះបណ្តាលនេះមិនត្រឹមតែជួយលើកកម្ពស់គុណភាពបង្រៀនប៉ុណ្ណោះទេ ថែមទាំងបានបង្កើតបណ្តាញសហការរវាងគ្រូបង្រៀនទូទាំងប្រទេសផងដែរ។

នៅក្នុងពិធីបិទវគ្គ លោក ថៃ ហេង នាយករងវិទ្យាស្ថានជាតិអប់រំបានមានប្រសាសន៍សង្កត់ធ្ងន់ លើសារៈសំខាន់នៃការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គ្រូបង្រៀនដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សរ៍ទី២១។ លោកបានកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់គ្រូបង្គោលដែលបានចូលរួមយ៉ាងសកម្ម និងបានបង្ហាញនូវសមត្ថភាពគួរឱ្យចាប់អារម្មណ៍ក្នុងការអនុវត្តចំណេះដឹងថ្មីៗ។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយការប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលដែលបានបញ្ចប់កម្មវិធីដោយជោគជ័យ។

គម្រោង STEP UP CPD នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអប់រំនៅកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជំនាញស្ទែម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រឌិត និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ កម្មវិធីនេះជាជំហានមួយបន្ថែមទៀតឆ្ពោះទៅរកការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងចីរភាព។