គ្រូបង្រៀននៅក្រុងសៀមរាបបានប្តេជ្ញាចិត្តក្នុងការកសាងការបង្រៀនជំនាញរបស់ពួកគេក្នុងការប្រើប្រាស់ គំរូថ្នាក់រៀនត្រឡប់

ខែ​កក្កដា 8, 2024

កាលអំឡុងថ្ងៃសិក្ខាសាលានៅវិទ្យាល័យអង្គរ,ខេត្តសៀមរាប ខ្ញុំបានចែករំលែកអំពីប្រសិទ្ធិភាពនៅក្នុងការប្រើ ប្រាស់គំរូថ្នាក់រៀនត្រឡប់ ដើម្បីដោះស្រាយបញ្ហាការបង្រៀនទាន់កម្មវិធីសិក្សា​ និងរុញសមត្ថភាពសិស្សឱ្យ មានការគិតស៊ីជម្រៅ។ គ្រូវិទ្យាសាស្រ្តភាគច្រើនបានលើកឡើងថា កន្លងមកខ្លួនបានអនុវត្តវិធីសាស្រ្តបង្រៀន តាមបែបប្រពៃណី និងគោលវិធីសិស្សមជ្ឈមណ្ឌលតិចតួចបំផុត ព្រោះដោយសារតែបញ្ហាការគ្រប់គ្រងពេល វេលា ហើយខ្លឹមសារច្រើន ការអនុវត្តក្នុងថ្នាក់បានតិច។ក្នុងការដំណើរការកម្មវិធីសិក្ខាសាលាលោកគ្រូ អ្នកគ្រូចាប់អារម្មណ៍ជាខ្លាំងលើការបង្រៀន​ និងបង្កើតកិច្ចតែងការបែនគោលគំនិត។

រូបភាព៖ ការបង្កើតគោលគំនិតខ្លឹមសារមេរៀន របស់លោកគ្រូ អ្នកគ្រូគីមីវិទ្យាសម្រាប់ធ្វើកិច្ចតែងការបង្រៀន ដោយប្រើប្រាស់គំរូថ្នាក់រៀនត្រឡប់

ខ្លឹមសារមេរៀនសរុបក្នុងមួយកិច្ចតែងការបង្រៀងត្រូវបានបែងចែកជាពីរផ្នែកគឺ មានផ្តល់ឱ្យសិស្សបានរៀន តាមរយៈអនឡាញផង និងជួបមុខផ្ទាល់ផង។ តើផ្នែកណាខ្លះដែលត្រូវផ្តល់ឱ្យសិស្សរៀនតាមអនឡាញ? ហើយផ្នែកណាខ្លះដែលត្រូវរៀនផ្ទាល់នៅក្នុងថ្នាក់?

នៅក្នុងសកម្មភាពដំណឹងនាំមេរៀនប្រចាំថ្ងៃរបស់គ្រូបង្រៀនគឺចំណាយពេលវេលាយ៉ាងច្រើននៅក្នុងមួយម៉ោងសិក្សាលើជំហ៊ានជី៣(មេរៀនប្រចាំថ្ងៃ) ហើយត្រង់ជំហ៊ាននេះគឺផ្តោតសំខាន់តែលើសមត្ថភាពខ្លឹមសារ មេរៀនកម្រិតចងចាំ(Remember) យល់ដឹង(Understand) និងអនុវត្តបានតិចតួច(Apply)ប៉ុណ្ណោះ បន្ទាប់ មកទៀតក៏ចប់ម៉ោងសិក្សាតែម្តង។ ចំណែកឯសមត្ថភាពនៃការគិតស៊ីជម្រៅវិញគឺភាគច្រើនគ្រូមិនបានដឹកនាំ សិស្សឱ្យបានអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀនទេ ដោយមូលហេតុថាអស់ពេល។

  • អនឡាញ៖ (ប្រហែល៣០%-៥០%នៃខ្លឹមសារគោលគំនិត)ចំពោះBloomកម្រិតទាប​(Lower Order Thinking Skills) សិស្សអាចមើលឯកសារ រឺវីដេអូដែលគ្រូផ្តល់ឱ្យដោយខ្លួនឯង​។ វាជាប្រភេទខ្លឹមសារបែប និយមន័យ ទ្រឹស្តី រឺនិមិត្តសញ្ញាជាដើម។
  • រៀនផ្ទាល់៖ (ប្រហែល៥០%-៧០%នៃខ្លឹមសារគោលគំនិត) ចំពោះចំនុចដែលលំបាក ភាគច្រើនខ្លឹមសារកម្រិតវិភាគ និងវាយតម្លៃដែលទាមទារឱ្យ គ្រូពន្យល់ផ្ទាល់នៅក្នុងថ្នាក់​ព្រោះសិស្សមិនអាចអានឬមើលនៅផ្ទះបានយល់បាននោះទេ។

នៅក្នុងរូបខាងលើគឺខ្លឹមសារគោលគំនិតត្រូវបានបង់លេខលំដាប់ពីកម្រិតងាយបំផុត មធ្យម​ និងលំបាករហូតដល់អស់ចំនុចពាក់ព័ន្ធក្នុងគោលគំនិត។ បន្ទាប់មកគ្រូចាប់ផ្តើមសម្រេចចិត្ត​ញែកចំណុចទាក់ ទងទាំងឡាយជាពីរផ្នែកគឺ ផ្នែកអនឡាញ និងផ្នែករៀនផ្ទាល់។ ផ្នែកអនឡាញត្រូវផ្តល់ឱ្យសិស្សមើលមុននៅផ្ទះវាអាចជា សន្លឹកឯកសារមេរៀន រឺវីដេអូគោលំនិត។ ចំណែកចំណុចដែលត្រូវរៀនផ្ទាល់គឺសរសេរវានៅក្នុងកិច្ចតែងការ។ បន្ទាប់មកគ្រូចាប់ផ្តើមបញ្ចូលវិធីសាស្រ្ត ក្នុងដំណឹកនាំខ្លឹមសារមេរៀនដែលត្រូវរៀនផ្ទាល់ជាការពិភាក្សាក្រុម ការពិសោធ រឺប្រើវិធីផ្សេងៗទៀត។

ការធ្វើបែបនេះ កាត់បន្ថយខ្លឹមសារ ចំនេញពេលវេលាជាងមុន និងជួយសិស្សអោយបានប្រើប្រាស់ការគិតស៊ី ជម្រៅ មានពេលអនុវត្ត​ ពន្យល់ និងសួរឆ្លើយនៅក្នុងថ្នាក់បានច្រើនជាងមុន។